sh bet

នេះជាប្រទេស​ទីមួយ​នៅតំបន់​អាស៊ាន ដែល BYD បើកដំណើរការរោងចក្រ​ EV ជាផ្លូវការ
  • 2024-07-05 03:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចន្លោះមិនឃើញ
ក្រុមហ៊ុន BYD បាន​បើកដំណើរការ​រោងចក្ររថយន្តអគ្គិសនី​ជាផ្លូវការនៅក្នុងប្រទេសថៃ ដែល​ជារោងចក្រ​ទីមួយនៅតំបន់អាស៊ាន​ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០២៤ ក្រោយសាងសង់​ជាង១ឆ្នាំកន្លងមក។អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត​សម្រាប់​រោងចក្រ​នេះ គឺ​វាបាន​ដំឡើង​រថយន្ត​ BYD Dolphin ដែល​ជារថយន្តអគ្គិសនីទី ៨លាន របស់ BYD និងបានប្រគល់ជូនអតិថិជន បន្ទាប់ពីក្រុមហ៊ុនចិននេះ បាន​ផលិត​រថយន្តប្រភេទនេះអស់​រយៈពេល ១៦ឆ្នាំមក។

BYD កំពុងយកប្រទេសថៃ ធ្វើ​ជាជង្រុក​នៃការ​នាំចេញ​រថយន្តអគ្គិសនី​ទៅក្នុងតំបន់ និងបណ្តាប្រទេសនានា ដោយរោងចក្រ​តម្លៃ ៤៩០លានដុល្លារនេះ អាចដំឡើង​រថយន្តបាន ១៥ម៉ឺនគ្រឿង​ក្នុង១ឆ្នាំ។

ក្រៅពី BYD Dolphin រោងចក្រ​ក្នុងប្រទេសថៃនេះ ក៏នឹងដំឡើងរថយន្តម៉ាក Atto ដែល​ជារថយន្តអគ្គិសនី SUV និងម៉ាក Seal ដែលជាប្រភេទ Sedan ផងដែរ។ នាពេលខាងមុខ BYD ក៏​នឹង​ដំឡើង​រថយន្ត Plug-in Hybrid ម៉ាក Sealion 6 ទៀតផង៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី